5. Function នៅក្នុង C

5.1 សេចក្ដីផ្ដើម

Function គឺជាក្រុមនៃstatementដែលរួមគ្នា ក្នុងការធ្វើមុខងារអ្វីមួយ។ រាល់កម្មវិធីC មាន យ៉ាងតិចfunctionមួយ នោះគឺ main() ហើយកម្មវិធីអាចបង្កើតបន្ថែមfunctions ផ្សេងៗទៀត។

អ្នកអាចបែងចែកកូដរបស់អ្នកទៅជាfunctionតូចៗដាច់ដោយឡែក។ របៀបដែលអ្នកបែង ចែកកូដ ទៅជាfunctionខុសៗគ្នា គឺអាស្រ័យទៅលើអ្នក ប៉ុន្តែការបែងចែកនោះ គឺថាfunction និមួយៗអនុវត្តន៍មុខងារជាក់លាក់មួយ។